រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក *វ៉ន ស៊ីថា* ជំនួយការសមាគម តំណាងលោក *នួន នី* ប្រធានសមាគមសារព័ត៌មានសុក្រឹត និងលោក *ទូច សុភ័ក្ត្រ* អគ្គលេខាធិការរងសមាគម បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
វគ្គអប់រំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ *ឯកឧត្តម ប្រាជ្ញ ចន្ទ* ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន យុវជន និងសិក្ខាកាមជាច្រើនរូប។
*គោលបំណងនៃវគ្គអប់រំ*
- បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោត ក្នុងនាមជាសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជា ពលរដ្ឋ
- ផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌
- លើកកម្ពស់ការចូលរួមរបស់យុវជន និងសាធារណជនក្នុងដំណើរការប្រជាធិបតេយ្យ
- ពង្រឹងការយល់ដឹងអំពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានបោះឆ្នោតប្រកបដោយទំនួលខុសត្រូវ
ក្នុងឱកាសនោះ តំណាងសមាគមសារព័ត៌មានសុក្រឹត បានសម្តែងនូវការគាំទ្រ និងការប្តេជ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតប្រកបដោយគុណភាព ត្រឹមត្រូវ និងសុក្រឹត ដើម្បីរួមចំណែកកសាងសង្គមប្រជាធិបតេយ្យប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ការបោះឆ្នោតគឺជាយន្តការស្នូលនៃប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមសម្រេចចិត្តលើអនាគតនៃប្រទេសជាតិរបស់ខ្លួន។ ដូច្នេះ ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាចាំបាច់ក្នុងការធានាបាននូវដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌៕










