សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

ក្រសួងវប្បធម៌ ខិតខំបញ្រ្ជាបការយល់ដឹងអំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងខិតខំបញ្រ្ជាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

ជាក់ស្តែង សិក្ខាសាលាតម្រង់ទិសស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

សិក្ខាសាលានេះ មានគោលបំណងបញ្រ្ជាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅ ក្នុងទំនៀមទម្លាប់ ប្រពៃណី ជំនឿ ជាពិសេសក្នុងពិធីមង្គលការ និងពិធីបុណ្យប្រពៃណីផ្សេងៗ។

ការប្រើប្រាស់ស្បៃ មិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ជាតិ ដែលមានអាយុកាលយូរយារណាស់មកហើយ៕ អត្ថបទដោយ MET KIM AU